អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើផលនោះឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ដោយអធិបតិប្បច្ច័យ។
[១៥៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។