ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង បរិកម្មនៃទុតិយជ្ឈាន ជាបច្ច័យនៃវិចារៈ ក្នុងទុតិយជ្ឈាន ដោយអនន្តរប្បច្ច័យ បរិកម្មនៃតតិយជ្ឈាន… បរិកម្មនៃចតុត្ថជ្ឈាន… បរិកម្មនៃអាកាសានញ្ចាយតនៈ… បរិកម្មនៃវិញ្ញាណញ្ចាយតនៈ… បរិកម្មនៃអាកិញ្ចញ្ញាយតនៈ… បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ… បរិកម្មនៃទិព្វចក្ខុ… បរិកម្មនៃទិព្វសោតធាតុ… បរិកម្មនៃឥទ្ធិវិធញ្ញាណ… បរិកម្មនៃចេតោបរិយញ្ញាណ… បរិកម្មនៃបុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ… គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។