[២៨១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង (អាស្រ័យ) សីល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សុតៈ ចាគៈ បញ្ញា… អាស្រ័យវិតក្កៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ហា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈ កាយិកសុខ និងកាយិកទុក្ខផង ដោយឧបនិស្សយប្បច្ច័យ។
[២៨២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា…