យកទ្រព្យដែលគេមិនបានឲ្យ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យឥតប្រយោជន៍ កាត់ទី ត លបឆក់យកទ្រព្យគេ ប្លន់យកផ្ទះមួយ ឈរចាំស្កាត់កណ្ដាលផ្លូវ គប់រកប្រពន្ធបុគ្គលដទៃ សម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយចិត្ត ដែលច្រឡំដោយបីតិ សទ្ធា ដែលច្រឡំដោយបីតិ… សីល សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសីល សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥២៩] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលច្រឡំដោយបីតិ ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយសុខ។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែលច្រឡំដោយបីតិ… សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ… អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយសុខ។បេ។