អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង។បេ។ បុគ្គលត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ។
[៧២០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង នូវសោតៈ… កាយ ពួករូប…