ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ ទស្សនត្តិកៈ ទី៨។
ថយ | ទំព័រទី ៣៨៩