ទើបកើតឡើង ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៣៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអារម្មណប្បច្ច័យ (បុគ្គល) ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ