[១៤១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអារម្មណប្បច្ច័យ។
[១៤២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… ចេញអំពីផល ហើយពិចារណានូវផល ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវផលនោះ ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងវិតក្កៈផង នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង នៃអាវជ្ជនៈ និងវិតក្កៈផង ដោយអារម្មណប្បច្ច័យ (បុគ្គល) ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ពិចារណាឃើញច្បាស់នូវសោតៈ…។បេ។