[៤៥៩] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦០] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦១] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… បាន​ដល់​សហជាត និង​បុរេ​ជាត។
 [៤៦២] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… បាន​ដល់​សហជាត បុរេ​ជាត អាហារ និង​ឥន្ទ្រិយ។

ចប់ បច្ច​នី​យមា​តិ​កា។

ថយ | ទំព័រទី ២៣៩ | បន្ទាប់