សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។

បញ្ហា​វារៈ


 [៤៨២] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ហេតុ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៨៣] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​សុខ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៤៨៤] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ​ផង ធម៌​ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ២៥៣ | បន្ទាប់