[៤៨៨] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ពិចារណា​នូវ​កុសល​នោះ ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ចេញ​អំពី​ឈាន ដែល​ច្រឡំ​ដោយ​បីតិ ចេញ​អំពី​មគ្គ ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​កុសល​នោះ ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ព្រះ​អរិយៈ​ទាំងឡាយ ពិចារណា​នូវ​ពួក​កិលេស ដែល​ច្រឡំ​ដោយ​បីតិ ដែល​លោក​លះបង់​ហើយ ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដោយចិត្ត ដែល​ច្រឡំ​ដោយ​បីតិ ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​ច្រឡំ​ដោយ​បីតិ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង។
ថយ | ទំព័រទី ២៥៥ | បន្ទាប់