អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៩៧] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ។
 [៥៩៨] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា។
 [៥៩៩] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ​… មហាភូត១…
ថយ | ទំព័រទី ៣១១ | បន្ទាប់