[៦៤៦] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ មាន​វារៈ​បរិបូណ៌។ បដិសន្ធិ មិន​មាន​ទេ។ … ព្រោះ​នអាហារ​ប្ប​ច្ច័​យ គឺ​ពា​ហិរ​… ឧតុសមុដ្ឋាន​… របស់​ពួក​អសញ្ញ​សត្វ​…។ … ព្រោះ​នឥន្ទ្រិយ​ប្ប​ច្ច័​យ ពា​ហិរ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… រូប​ជីវិតិន្ទ្រិយ ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ របស់​ពួក​អសញ្ញ​សត្វ។ … ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​បញ្ច​វិញ្ញាណ​… ពា​ហិរ​…។បេ។ របស់​ពួក​អសញ្ញ​សត្វ​…។ … ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មហាភូត១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​… របស់​ពួក​អសញ្ញ​សត្វ​…។ … ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ… ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ ក្នុង​អរូបភព ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា ក្នុង​អរូបភព។ ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា។បេ។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់