[៦៥២] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ច្រឡំ​នឹង​ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​… ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា។បេ។ (ខន្ធ៣) ច្រឡំ​នឹង​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៥៣] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ច្រឡំ​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ បទ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ចុះ សុទ្ធតែ​មាន​វារៈ៣ៗ។
 [៦៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ៣៤០ | បន្ទាប់