ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង​… ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង មហាភូត​ទាំងឡាយ​ផង ខន្ធ៣ក្តី វិចារៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
បវត្តិ​ប្ប​ដិ​សន្ធិ ក្នុង​តំណ​ដ៏​សេស​ទាំងពីរ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ចុះ។

ចប់ ហេតុ​ប្ប​ច្ច័​យ។


បច្ចយ​វារៈ បណ្ឌិត កាល​រំពឹង​នូវ​ហេតុ​ប្ប​ច្ច័​យរួចហើយ គប្បី​សំដែង​ឲ្យ​ពិស្ដារ​ផង​ចុះ។
ការរាប់​នូវ​បដិ​ច្ច​វារៈ យ៉ាងណា (ឯបច្ចយ​វារៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។ វារៈ៣៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ វារៈ២១ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ និង​អា​សេវន​ប្ប​ច្ច័​យ នេះ​ជា​សេចក្តី​ប្លែក​គ្នា ក្នុង​បច្ច័យ​វារៈ​នេះ។
ថយ | ទំព័រទី ៧១ | បន្ទាប់