ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​វិចារៈ ដែល​ជា​វិបាក គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ​ទាំងឡាយ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី វិចារៈ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។បេ។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… អធិបតិ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​វិចារៈ គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​វត្ថុ ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​វិចារៈ ដែល​ជា​វិបាក ខន្ធ​ទាំងឡាយ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
ថយ | ទំព័រទី ៧៣ | បន្ទាប់