ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង​… គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ពឹងផ្អែក​នឹង​ខន្ធ១ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ បញ្ហា៥ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ វត្ថុ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មក​ក្នុង​ទីណា វិបាក បណ្ឌិត​គប្បី​ធ្វើ ក្នុង​ទីនោះ​ចុះ។ បញ្ហា៣៧ បណ្ឌិត​គប្បី​ធ្វើ ក្នុង​នអធិបតិ​មូល​កៈ​ចុះ។ នអនន្តរ​ប្ប​ច្ច័​យក្តី នសម​នន្ត​រប្ប​ច្ច័​យក្តី នអញ្ញមញ្ញ​ប្ប​ច្ច័​យក្តី នឧបនិស្សយ​ប្ប​ច្ច័​យក្តី សុទ្ធតែ​មាន​បញ្ហា​រូប៧ ដូចគ្នា បញ្ហា៣៧ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ និង​បច្ច​នីយៈ​ដែរ។ បញ្ហា៣៧ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ។ ក្នុង​នអា​សេវន​ប្ប​ច្ច័​យសោ​ត ក៏​ប្រហែលគ្នា​ដែរ។ ឯធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មក​ក្នុង​បច្ច័យ​ណា វិបាក​ទាំងឡាយ បណ្ឌិត​គប្បី​ធ្វើ ក្នុង​បច្ច័យ​នោះ​ចុះ។
ថយ | ទំព័រទី ៧៥ | បន្ទាប់