ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ច្រឡំ​ដោយ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… ខន្ធ៣ក្តី វិចារៈ​ក្តី ច្រឡំ​ដោយ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ច្រឡំ​ដោយ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ៣ ច្រឡំ​ដោយ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ច្រឡំ​ដោយ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ច្រឡំ​ដោយ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ច្រឡំ​ដោយ​វិចារៈ ច្រឡំ​ដោយ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [១១៦] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ច្រឡំ​ដោយ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង​… ខន្ធ៣ ច្រឡំ​ដោយ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ច្រឡំ​ដោយ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨០ | បន្ទាប់