ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។ ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … វារៈ៣ ប្រាកដស្មើដោយធម៌ ដែលជារបស់សេក្ខបុគ្គលដែរ។
[៤៤០] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ បានដល់វារៈ១។ ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … បានដល់វារៈ១។ ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់វារៈ១ គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។