[៤៥២] … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពា​ហិរ … អាហារ … ឧតុ … ចេតនា ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ផង វត្ថុ​ផង។
ថយ | ទំព័រទី ២០៤ | បន្ទាប់