គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងអរូបភព អាស្រ័យខន្ធ២ … ពាហិរ …អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូបភព។
[៤៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ក្នុងអរូបភព អាស្រ័យខន្ធ២។