អាចយ​គា​មិត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៥០] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ។ ធម៌​ដែល​ដល់​នូវ​ការ​សន្សំ​ក្តី ធម៌​ដែល​មិនដែល​ដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។
 [២៥១] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​ការ​មិន​សន្សំ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ។
ថយ | ទំព័រទី ១១៩ | បន្ទាប់