ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​ការ​មិន​សន្សំ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។
 [២៥២] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ នូវ​ខន្ធ២ … ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ មហាភូត២ អាស្រ័យ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [២៥៣] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ១២០ | បន្ទាប់