ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៥៤] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ នូវ​ខន្ធ២ …។
 [២៥៥] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​ការ​មិន​សន្សំ នូវ​ខន្ធ២ …។
 [២៥៦] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ខន្ធ២ … ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [២៥៧] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ … ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
ថយ | ទំព័រទី ១២១ | បន្ទាប់