បច្ចយ​វារៈ


 [៤៣៧] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​វារៈ៣យ៉ាង ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ​ដែរ។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​វារៈ៣យ៉ាង ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ​ដែរ។
 [៤៣៨] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ (វារៈ​នេះ) ជា​វារៈ​គ្រប់គ្រាន់ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់