[៣៩៧] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ​ប្រហែលគ្នា​នឹង​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ឧប្បន្ន​ត្តិ​កៈ​ដែរ។
 [៣៩៨] អតីត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ។
 [៣៩៩] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អវិ​គត​ប្ប​ច្ច័​យ។បេ។
 [៤០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ បច្ឆា​ជាត​ប្ប​ច្ច័​យ និង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ និង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ផង​ចុះ។

ចប់ អនុលោម។


 [៤០១] អតីត​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់