[៥៣៥] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ នូវ​កុសល​ទាំងឡាយ ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… ចេញ​អំពី​ឈាន​… ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ចក្ខុ​ខាងក្នុង​… នូវ​កាយ ពួក​រូប​… នូវ​ពួក​ផោដ្ឋព្វៈ វត្ថុ​… ឃើញច្បាស់​នូវ​ពួក​ខន្ធ​ខាងក្នុង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស​កើតឡើង ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ​… ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ អាកាសានញ្ចាយតនៈ ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ រូបាយតនៈ​… ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​ខាងក្នុង ជា​បច្ច័យ នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់