[៥៣៦] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ដទៃ (ឃើញ) នូវ​ចក្ខុ​ខាងក្នុង។ សេចក្តី​បំប្រួញ។ នូវ​វត្ថុ​… ឃើញច្បាស់​នូវ​ពួក​ខន្ធ​ខាងក្នុង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស​កើតឡើង នូវ​រូប​ដោយ​ទិព្វចក្ខុ​… នូវ​សំឡេង​ដោយ​ទិព្វសោត​ធាតុ​… ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត​ខាងក្នុង ដោយ​ចេ​តោ​បរិ​យញ្ញា​ណ រូបាយតនៈ​ខាងក្នុង (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ខាងក្រៅ ផោដ្ឋព្វា​យតនៈ​ខាងក្នុង ជា​បច្ច័យ​នៃ​កាយវិញ្ញាណ​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​ខាងក្នុង ជា​បច្ច័យ នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៣៧] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ដទៃ​ឲ្យ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… ហើយ​ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន​… ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល​…
ថយ | ទំព័រទី ១៨៤ | បន្ទាប់