[៦២២] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អជ្ឈ​ត្តា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៦២៣] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​ពហិ​ទ្ធា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​ជា​ពហិ​ទ្ធា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៦២៤] ពហិ​ទ្ធា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​ពហិ​ទ្ធា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ជា​ពហិ​ទ្ធា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ជា​ពហិ​ទ្ធា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​ជា​ពហិ​ទ្ធា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៨ | បន្ទាប់