[៦២៥] ពហិ​ទ្ធា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អជ្ឈ​ត្តា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ជា​ពហិ​ទ្ធា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៦២៦] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អជ្ឈ​ត្តា​រម្ម​ណធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [៦២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្ដី​បំប្រួញ។ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ២
ថយ | ទំព័រទី ២១៩ | បន្ទាប់