ហីន​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៨៧] ធម៌​ថោកទាប អាស្រ័យ​នូវ​ធម៌​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ដ៏​ថោកទាប ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២។ ធម៌​កណ្ដាល អាស្រ័យ​នូវ​ធម៌​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ថោកទាប។ ធម៌​ថោកទាប​ក្ដី ធម៌​ជា​កណ្ដាល​ក្ដី អាស្រ័យ​នូវ​ធម៌​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​នូវ​ខន្ធ១ដ៏​ថោកទាប នូវ​ខន្ធ២…។
 [៨៨] ធម៌​ជា​កណ្ដាល អាស្រ័យ​នូវ​ធម៌​ជា​កណ្ដាល​… គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​នូវ​ខន្ធ១ជា​កណ្ដាល នូវ​ខន្ធ២… វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
 [៨៩] ធម៌​ជាន់ខ្ពស់ អាស្រ័យ​នូវ​ធម៌​ជាន់ខ្ពស់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
ថយ | ទំព័រទី ៣៣ | បន្ទាប់