[៩០] ធម៌​ជា​កណ្ដាល អាស្រ័យ​នូវ​ធម៌​ជា​កណ្ដាល​ផង នូវ​ធម៌​ជាន់ខ្ពស់​ផង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ជាន់ខ្ពស់​ផង នូវ​ពួក​មហាភូត​ផង។
 [៩១] ធម៌​ជា​កណ្ដាល អាស្រ័យ​នូវ​ធម៌​ថោកទាប​ផង នូវ​ធម៌​ជា​កណ្តាល​ផង … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ថោកទាប​ផង នូវ​ពួក​មហាភូត​ផង។ ហីន​ត្តិ​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ ប្រហែល​នឹង​សង្កិ​លិ​ដ្ឋ​ត្តិ​កៈ​ផង​ចុះ។ ចប់​បរិបូណ៌។

ចប់ ហីន​ត្តិ​កៈ ទី១៤។

ថយ | ទំព័រទី ៣៤ | បន្ទាប់