វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ អាស្រ័យ​នូវ​វត្ថុ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​មហាភូត២។
 [៩៥] ធម៌​ដែល​មិន​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ផង ដែល​មិន​ទៀង​ផង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ពួក​មហាភូត​ផង។
 [៩៦] ធម៌​ដែល​មិន​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង ដែល​មិន​ទៀង​ផង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង ពួក​មហាភូត​ផង។
 [៩៧] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​… ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​សភាព​ខុស និង​ទៀង នូវ​ខន្ធ២…។
 [៩៨] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង​… ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​សភាព​ត្រូវ និង​ទៀង នូវ​ខន្ធ២…។
ថយ | ទំព័រទី ៣៦ | បន្ទាប់