[៩៩] ធម៌​ដែល​មិន​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មិន​ទៀង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិន​ទៀង នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិន​ទៀង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ តាម​ហេតុនេះ​ផង​ចុះ។ សេចក្ដី​បំប្រួញ។
 [១០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩។ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។

ថយ | ទំព័រទី ៣៧ | បន្ទាប់