[១០១] ធម៌​ដែល​មិន​ទៀង អាស្រ័យ​នូវ​ធម៌​ដែល​មិន​ទៀង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មិន​ទៀង នូវ​ខន្ធ២… ពា​ហិរ អាស្រ័យ​នូវ​មហាភូត១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​… អាហារ​… ឧតុ​… របស់​ពួក​អសញ្ញ​សត្វ​… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [១០២] ធម៌​ដែល​មិន​ទៀង អាស្រ័យ​នូវ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង។ សេចក្តី​បំប្រួញ។
 [១០៣] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង។
 [១០៤] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង អាស្រ័យ​នូវ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង។
ថយ | ទំព័រទី ៣៨ | បន្ទាប់