ហើយ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​តថាគត​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​តថាគត​ឯង​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​មក​កើត​ក្នុង​ភព​នេះ​ ​។​ ​តថាគត​រឭក​តាម​នូវ​ជាតិ​ ​ដែល​អាស្រ័យ​នៅ​ពីមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បឋម​វិជ្ជា​នេះ​ហើយ​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ក្នុង​យាម​ជាដំបូង​នៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់​ខ្ចាត់​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ប្រាកដ​ ​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ដល់​តថាគត​ ​ដែល​កំពុង​អង្គុយ​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ឥតមាន​នឹកនា​ដល់​កាយ​ ​និង​ជីវិត​ឡើយ​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​បឋម​វិជ្ជា​នុ៎ះ​ដូច្នោះ​ដែរ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ជាបឋម​វិជ្ជា​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​ដូចជា​កូនមាន់​ញាស់​ចេញ​ចាក​សម្បកពង​ ​។​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ជា​ចិត្តទន់​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ​ ​តថាគត​ទើប​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​ញាណ​ ​ដែល​នាំឲ្យ​បាន​ត្រាស់​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​នៃ​សត្វ​ទាំងឡាយ​ ​គឺ​ចុតូ​ប​បាត​ញ្ញាណ​ ​។​ ​

ថយ | ទំព័រទី ១៣ | បន្ទាប់