តថាគត​ពិចារណាមើល​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ ​ច្យុត​ ​និង​ចាប់បដិសន្ធិ​ទាបថោក​ ​និង​ឧត្តម​ ​មាន​សណ្ឋាន​ល្អ​ ​និង​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្សសាមញ្ញ​ ​ក៏​ឃើញច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​មាំ​នូវ​កម្ម​ ​ជា​មិច្ឆាទិដ្ឋិ​ ​និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ​ ​សត្វ​ទាំងនោះ​ ​លុះដល់​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ឯ​អបាយ​(​១​)​ ​ទុគ្គតិ​(​២​)​ ​វិនិបាត​(​៣​)​ ​នរក​(​៤​)​ ​មួយសោត​ ​អើហ្ន៎​ ​សត្វ​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​មាំ​នូវ​កម្ម​ ​ជា​សម្មាទិដ្ឋិ​ ​មិន​តិះដៀល​អរិយបុគ្គល​ទាំងឡាយ​ ​សត្វ​ទាំងអម្បាល​នោះ​ ​លុះដល់​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​លោក​ ​គឺ​សុគតិ​(​៥​)​ ​និង​ស្ថានសួគ៌​(​៦​)​។​ ​តថាគត​ពិចារណាមើល​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​នឹង​ចាប់បដិសន្ធិ​ ​ទាបថោក​ ​និង​ឧត្តម​ ​
​(​១​)​ ​កំណើត​សត្វតិរច្ឆាន​។​ ​(​២​)​ ​ប្រេតវិស័យ​។​ ​(​៣​)​ ​អសុរកាយ​ដែល​មាន​មហិទ្ធិឫទ្ធិ​ដូច​រាហូ​អសុរិន្ទ​ជាដើម​។​ ​(​៤​)​ ​លោក​ដែល​គ្មាន​សេចក្តី​ចំរើន​មាន​ប្រការ​ច្រើន​ ​មាន​អវ​ចីន​រក​ជាដើម​។​ ​(​៥​)​ ​សង្គ្រោះ​យក​គតិ​របស់​មនុស្ស​ចូល​ផង​។​ ​(​៦​)​ ​ចំពោះ​យក​គតិ​នៃ​ទេវតា​តែ​ម្យ៉ាង​។​
ថយ | ទំព័រទី ១៤ | បន្ទាប់