មាន​សណ្ឋាន​ល្អ​ ​និង​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្សសាមញ្ញ​ ​ក៏​ឃើញច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដោយ​ប្រការ​ដូច្នេះ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​វិជ្ជា​ទី២នេះឯង​ហើយ​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ក្នុង​យាម​ជា​ ​កណ្តាល​នៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់ខ្លៅ​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ប្រាកដ​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ដល់​តថាគត​ដែល​កំពុង​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ឥតមាន​នឹកនា​ដល់​កាយ​ ​និង​ជីវិត​ឡើយ​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ដែល​បាន​នូវ​វិជ្ជា​ទី២​ ​នុ៎ះ​ដូច្នោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ជា​វិជ្ជា​ទី២​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​ដូចជា​កូនមាន់​ដែល​ញាស់​ចេញ​ចាក​សម្បកពង​។​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ ​ហើយ​ ​តថាគត​ទើប​បង្អោន​ចិត្ត​ចំពោះ​ទៅ​ក្នុង​ញាណ​ជាហេតុ​ឲ្យបាន​អស់​ទៅ​នៃ​ ​អាសវៈ​ទាំងឡាយ​ ​គឺ​អា​សវ​ក្ខ​យញ្ញា​ណ​ ​តថាគត​ក៏​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ឲ្យបាន​ដល់​នូវ​សេចក្តី​រលត់ទុក្ខ​ ​

ថយ | ទំព័រទី ១៥ | បន្ទាប់