ភិក្ខុ​គិតថា​ ​អញ​នឹង​នាំ​បណ្តើរ​នូវ​សត្វ​ជើង៤ទៅ​ដោយ​ជើង​ ​ហើយ​ឲ្យ​ឈានជំហាន​ទី១ទៅ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ឈានជំហាន​ទី២ទៅ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ឈានជំហាន​ទី៣ទៅ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ឈានជំហាន​ទី៤ទៅ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១១៥​]​ ​ខ្ទួយ​ ​ក្អែប​ ​ដង្កូវរមាស់​ ​ហៅថា​ ​ពួក​សត្វ​មាន​ជើង​ច្រើន​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​សត្វ​មាន​ជើង​ច្រើន​នោះ​ ​មាន​ដំ​ឡៃ៥មាសក​ក្តី​ ​ហួសពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​នាំ​បណ្តើរ​សត្វ​មាន​ជើង​ច្រើន​ទៅ​ដោយ​ជើង​ ​ហើយ​ញុំាង​សត្វ​មាន​ជើង​ច្រើន​ឲ្យ​ឈាន​ទៅ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​គ្រប់​ជំហាន​។​ ​ញុំាង​ជើង​ទីបំផុត​របស់​សត្វ​នោះ​ឲ្យ​ឈាន​ទៅ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១១៦​]​ ​ភិក្ខុ​គយគន់​ទ្រព្យ​ដែលគេ​ទុកដាក់​ធ្វេសប្រហែស​ ​ហើយ​ប្រាប់​ ​(​ភិក្ខុ​ដទៃ​)​ ​ថា​ ​លោក​ចូរ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​(​ភិក្ខុ​នោះ​)​ ​ហៅថា​ ​អ្នក​កំណត់​របស់​ឲ្យ​គេ​លួច​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បើ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​លួច​យក​ទ្រព្យ​នោះ​បាន​មក​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​រូប​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់