​[​១១៧​]​ ​ភិក្ខុ​អ្នកថែរក្សា​ទ្រព្យ​ដែលគេ​នាំមក​ផ្ញើទុក​មួយ​សំ​ណើរ​ ​ហៅថា​ ​អ្នករក្សា​បញ្ញើ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​នូវ​ទ្រព្យ​មាន​ដំ​ឡៃ៥មាសក​ក្តី​ ​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ឲ្យ​ផុត​ចាកទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១១៨​]​ ​ដែល​ហៅថា​កិរិយា​លួច​យក​ដោយ​បបួលគ្នា​ ​(​នោះ​)​ ​គឺ​ភិក្ខុ​ដែល​រួមគំនិត​ចូលគ្នា​ច្រើន​រូប​ ​ភិក្ខុ១រូប​ទៅ​លួច​យក​ទ្រព្យ​បាន​មក​ ​ត្រូវអាបត្តិ​បារាជិក​ទាំងអស់គ្នា​។​ ​
 [​១១៩​]​ ​ភិក្ខុ​ធ្វើសញ្ញា​កំណត់ពេល​ឲ្យ​លួច​ ​ហៅថា​ ​សង្កេតកម្ម​ ​ភិក្ខុ​ប្រើ​ភិក្ខុ​ឲ្យ​ទៅ​លួច​ថា​ ​អ្នក​ចូល​លួច​យក​ទ្រព្យ​នោះ​ ​ដោយ​សង្កេត​នោះ​ ​ក្នុង​ពេលព្រឹក​ក្តី​ ​ល្ងាច​ក្តី​ ​យប់​ក្តី​ ​ថ្ងៃ​ក្តី​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​លួច​ទ្រព្យ​នោះ​បាន​មក​តាម​សង្កេត​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​រូប​។​ ​ភិក្ខុ​ទៅ​លួច​ទ្រព្យ​នោះ​មុន​សង្កេត​នោះ​ក្តី​ ​ក្រោយ​ក្តី​ ​ភិក្ខុ​អ្នកប្រើ​ដើម​មិន​ត្រូវអាបត្តិ​ឡើយ​ ​ត្រូវអាបត្តិ​បារាជិក​តែ​ភិក្ខុ​អ្នក​លួច​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់