ស្តាយក្រោយ​វិញ​ ​ត្រឡប់​ហាមឃាត់​ថា​ ​លោក​កុំ​លួច​ឡើយ​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ ​មិនព្រម​ត្រឡប់​ខាន​លួច​តាម​ ​ពោលតប​ថា​ ​លោក​បង្គាប់​ខ្ញុំ​ហើយ​ ​រួច​ទៅ​លួច​យក​ទ្រព្យ​នោះ​បាន​មក​ ​ភិក្ខុ​អ្នក​បង្គាប់​មិន​ត្រូវអាបត្តិ​ ​ត្រូវអាបត្តិ​បារាជិក​តែ​ភិក្ខុ​អ្នក​លួច​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​លួច​យក​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​លុះដល់​បង្គាប់​ភិក្ខុ​នោះ​ហើយ​ ​មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ​ ​ត្រឡប់​ឃាត់​ថា​ ​លោក​កុំទៅ​លួច​ឡើយ​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ ​ទទួលពាក្យ​ថា​ ​ប្រពៃ​ហើយ​ ​ក៏​លែង​លួច​ទៅ​ ​ភិក្ខុ​ទាំងពីរ​រូប​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​
 [​១២២​]​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​ ​គឺ​ទ្រព្យ​ដែល​អ្នកដទៃ​ហួងហែង​រក្សា១​ ​សំគាល់​ថា​ទ្រព្យ​មាន​អ្នកដទៃ​ហួងហែង​រក្សា១​ ​បរិក្ខារ​មាន​ដំ​ឡៃ​ច្រើន​ ​ចំនួន៥មាសក​ ​ឬ​លើស​ពី៥មាសក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំាង​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​បារាជិក​។​ ​(​បើមិនទាន់​ឲ្យ​ឃ្លាត​ផុត​ចាកទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​គឺ​ទ្រព្យ​ដែល​អ្នកដទៃ​ហួងហែង​រក្សា១​
ថយ | ទំព័រទី ១៧៦ | បន្ទាប់