សំគាល់​ថា​ ​ទ្រព្យ​មាន​អ្នកដទៃ​ហួងហែង​រក្សា១​ ​បរិក្ខារ​មាន​ដំ​ឡៃ​តិច​ ​ប្រមាណ​លើស​ពី១មាសក​ ​ឬ​ថយ​ពី៥មាសក​ចុះ​មក១​ ​មាន​ថេយ្យ​ចិត្ត​កើតឡើង​ប្រាកដ១​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​មិន​ទាន់​ញុំា​ងរ​បស់​នោះ​ឲ្យ​ឃ្លាតចាក​ទី​ទេ​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​គឺ​ទ្រព្យ​ដែល​អ្នកដទៃ​ហួងហែង​រក្សា១​ ​សំគាល់​ថា​ ​ទ្រព្យ​មាន​អ្នកដទៃ​ហួងហែង​រក្សា១​ ​បរិក្ខារ​មាន​ដំ​ឡៃ​តិច​ ​ប្រមាណ១មាសក​ ​ឬ​ថយ​ពី១មាសក១​ ​មាន​ថេយ្យ​ចិត្ត​តាំង​ឡើង​ប្រាកដ១​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី១​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​សូម្បី​មិនទាន់​ឲ្យ​ឃ្លាតចាក​ទី​)​ ​ភិក្ខុ​ចាប់​ពាល់​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​កំរើក​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១២៣​]​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ដោយ​អាការ៦យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​ ​គឺ​មិនបាន​សំគាល់​ថា​ជា​របស់​ខ្លួន១​ ​មិនបាន​កាន់​យក​ដោយ​វិស្សាសៈ១​ ​មិនបាន​កាន់​យក​ជា​របស់​ខ្ចី១​ ​បរិក្ខារ​មាន​ដំ​ឡៃ​ច្រើន​ ​ប្រមាណ៥មាសក​ ​ឬ​លើស​ពី៥មាសក១​
ថយ | ទំព័រទី ១៧៧ | បន្ទាប់