ភិក្ខុ​យក​ឈើ​របស់​សង្ឃ​ធ្វើ​ជញ្ជាំង​កុដិ​ដោយ​គិតថា​ខ្ចី​ ​រឿង​ភិក្ខុ​លួច​ទឹក​សង្ឃ​ ​រឿង​ភិក្ខុ​លួច​ដីស្អិត​សង្ឃ​ ​រឿង​ភិក្ខុ២រូប​លួច​ស្មៅ​យាប្លង​របស់​សង្ឃ​ ​រឿង​ភិក្ខុ៧រូប​លួច​គ្រឿង​សេនាសនៈ​របស់​សង្ឃ​ ​រឿង​ភិក្ខុ​យក​សេនាសនៈ​សម្រាប់​វិហារ​ ​មាន​ម្ចាស់​ទៅ​ប្រើប្រាស់​ ​ហើយ​ចោល​ ​រឿង​ភិក្ខុ១ពួក​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យខ្ចី​គ្រឿង​សេនាសនៈ​របស់​គេ​ប្រើប្រាស់​បាន​ ​រឿង​ពួក​ភិក្ខុនី​ជា​សិស្ស​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ក្នុង​ក្រុង​ចម្បា​ ​និង​ក្រុង​រាជគ្រឹះ​ ​ទៅ​និយាយ​យក​បបរ​លាយ​ល្ង​ច្រឡំ​ដោយ​សណ្តែកបាយ​ ​និង​ក្បាលទឹក​ឃ្មុំ​ក្នុង​ត្រកូល​ឧបដ្ឋាក​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ ​រឿង​អ​ជ្ជុ​ក​ត្ថេ​រក្នុង​ក្រុង​វេសាលី​ ​ចែក​មត៌ក​ដល់​ក្មួយ​គហបតី​ ​រឿង​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រក្នុង​ក្រុង​ពារាណសី​នាំ​យក​ក្មេង​ពីរ​នាក់​របស់​ឧបដ្ឋាក​ ​អំពី​ដៃ​ចោរ​បាន​មក​ដោយ​ឫទ្ធិ​ ​រឿង​ភិក្ខុ​ជា​សំឡាញ់​នឹងគ្នា២នាក់​ ​ក្នុង​ក្រុង​កោ​សម្ពី​រើស​រំងក​ជ្រូក​ ​គិតថា​នឹង​ឲ្យ​ដល់​ម្ចាស់​ ​រឿង​ភិក្ខុ​ជាស​ទ្ធិ​វិហារិក​របស់​ទឡ្ហិ​ក​ត្ថេ​រក្នុង​ក្រុង​សា​គល​ ​លួច​យក​ឈ្នួត​របស់​គេ​។​ ​
 [​១២៧​]​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​ទៅកាន់​ទីកន្លែង​ហាល​ភណ្ឌៈ​នៃ​ជាង​ជ្រលក់​ ​ហើយ​លួច​យក​ទ្រព្យរបស់​ជាង​ជ្រលក់​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់