ភិក្ខុ​អម្បាល​នោះ​ ​មាន​សេចក្តី​សង្ស័យ​ថា​ ​សិក្ខាបទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ ​យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ​ឬ​ហ្ន៎​។​ ​ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១២៨​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​ ​ទៅកាន់​កន្លែង​ហាល​ភណ្ឌៈ​នៃ​ជាង​ជ្រលក់​ ​បាន​ឃើញ​សម្ព​ត់​មាន​ដំ​ឡៃ​ច្រើន​ ​ហើយ​ញុំាង​ថេយ្យ​ចិត្ត​ឲ្យ​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​បារាជិក​ហើយ​ឬ​ហ្ន៎​។​ ​ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ថេយ្យ​ចិត្ត​កើតឡើង​ប៉ុណ្ណោះ​ ​អ្នក​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​ ​សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​ ​ទៅកាន់​កន្លែង​ហាល​ភណ្ឌៈ​នៃ​ជាង​ជ្រលក់​ ​ឃើញ​សម្ព​ត់​មាន​ដំ​ឡៃ​ច្រើន​ ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ចាប់​ពាល់​សម្ព​ត់​នោះ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ទៅកាន់​កន្លែង​ហាល​ភណ្ឌៈ​នៃ​ជាង​ជ្រលក់​ ​បាន​ឃើញ​សម្ព​ត់​មាន​ដំ​ឡៃ​ច្រើន​ ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ធ្វើ​សម្ព​ត់​នោះ​ឲ្យ​កំរើក​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់