​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ញុំា​ងរ​បស់​នោះ​ឲ្យ​ឃ្លាត​ផុត​ចាកទី​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​១៣០​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ឃើញ​ទ្រព្យ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​បាន​ធ្វើ​និមិត្ត​សំគាល់​ថា​ ​អញ​នឹង​លួច​យក​ទ្រព្យ​នោះ​ក្នុង​វេលា​យប់​។​ ​ភិក្ខុ​នោះ​ ​កាលបើ​សំគាល់​ទ្រព្យ​នោះ​បាន​ហើយ​ ​ក៏​លួច​យក​ទ្រព្យ​នោះ​មក​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​ភិក្ខុ​សំគាល់​ទ្រព្យ​នោះ​បាន​ ​(​ក្នុង​វេលា​ថ្ងៃហើយ​ ​ដល់​វេលា​យប់​)​ ​លួច​យក​ទ្រព្យ​ដទៃ​បាន​មកវិញ​។​បេ​។​ ​(​វេលា​ថ្ងៃ​)​ ​សំគាល់​ទ្រព្យ​ដទៃ​ទេ​ ​(​តែ​ដល់​វេលា​យប់​)​ ​ត្រឡប់​លួច​បានទ្រព្យ​នោះ​មក​ ​។​បេ​។​ ​សំគាល់​ទ្រព្យ​ដទៃ​បាន​ហើយ​ ​ទៅ​លួច​យក​ទ្រព្យ​ដទៃ​បាន​មក​។​បេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ឃើញ​ទ្រព្យ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​បាន​ធ្វើ​និមិត្ត​សំគាល់​ថា​ ​អញ​នឹង​លួច​យក​ទ្រព្យ​នោះ​ក្នុង​វេលា​យប់​។​ ​ភិក្ខុ​នោះ​ ​សំគាល់​ទ្រព្យ​នោះ​បាន​ហើយ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់