(​វេលា​យប់​)​ ​ត្រឡប់​លួច​បានទ្រព្យ​របស់​ខ្លួន​មកវិញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ទុក្កដ​។​ ​
 [​១៣១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ទូល​នាំ​យក​ទ្រព្យរបស់​អ្នកដទៃ​ទៅ​ឲ្យ​គេ​ ​(​វេលា​កំពុង​ដើរ​)​ ​កើតមាន​ថេយ្យ​ចិត្ត​ ​ហើយ​ចាប់​ពាល់​របស់​តាំងនៅ​លើ​ក្បាល​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ទុក្កដ​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ហើយ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ដាក់​របស់​ចុះ​មក​ត្រង់​-​ក​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ចាប់​ពាល់​ភារៈ​ដែល​តាំងនៅ​លើ​-​ក​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ធ្វើ​ភារៈ​(​១​)​ ​នោះ​ឲ្យ​កំរើក​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ដាក់​ភារៈ​ចុះ​មក​ត្រង់​ចង្កេះ​។​បេ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​លួច​ ​ហើយ​ចាប់​ពាល់​ភារៈ​ដែល​តាំងនៅ​លើ​ចង្កេះ​។​ ​បេ​។​ ​
​(​១​)​ ​បាន​ដល់​របស់​ដែលគេ​នាំទៅ​ ​ដោយ​អវយវ​មាន​ក្បាល​ជាដើម​ ​គឺ​ទ្រនូល​ ​ឬ​អម្រែក​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់