ប្រសើរ​ជាង​រស់នៅ​។​ ​ត្រង់​ពាក្យ​ថា​ ​មានចិត្ត​គិត​ដូច្នេះ​ ​សេចក្តី​ថា​ ​ធម្មជាត​ណា​ជា​ចិត្ត​ ​ធម្មជាត​នោះ​ជា​មនោ​ ​ធម្មជាត​ណា​ជា​មនោ​ ​ធម្មជាត​នោះ​គឺ​ចិត្ត​។​ ​ត្រង់​ពាក្យ​ថា​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ដូច្នេះ​ ​សេចក្តី​ថា​ ​មាន​សេចក្តី​សំគាល់​ក្នុង​សេចក្តី​ស្លាប់​ ​មាន​ចេតនា​ចង់​ឲ្យ​ស្លាប់​ ​មាន​សេចក្តី​ប៉ុនប៉ង​ចង់​ឲ្យ​ស្លាប់​។​ ​ត្រង់​ពាក្យ​ថា​ ​ដោយ​អនេកបរិយាយ​ ​គឺ​ដោយ​អាការ​ទាំងឡាយ​ខ្ពស់​និង​ទាប​ ​(​ដោយ​ឧបាយ​ច្រើនយ៉ាង​)​។​ ​ត្រង់​ពាក្យ​ថា​ ​ពណ៌នា​គុណ​នៃ​សេចក្តី​ស្លាប់​ក្តី​ ​អធិប្បាយ​ថា​ ​ភិក្ខុ​សំដែង​ទោស​ក្នុង​ការរស់នៅ​ ​ពោល​សរសើរគុណ​ក្នុង​ការ​ស្លាប់​ទៅ​ដូច្នេះ​ថា​ ​អ្នក​ស្លាប់​អំពី​លោក​នេះ​ ​គឺ​អ្នក​រំលាងខន្ធ​ស្លាប់​ទៅកាន់បរលោក​ ​នឹង​កើត​ក្នុង​មនុស្ស​សុគតិ​ ​ឬស្ថាន​សួគ៌​ ​អ្នក​នឹង​បាន​ឆ្អែត​ស្កប់ស្កល់​ ​(​ឲ្យ​ស្រីទេពអប្សរ​ទាំងឡាយ​)​ ​បម្រើ​ដោយ​កាមគុណ​ទាំង៥ដ៏​ជា​ទិព្វ​ក្នុង​ស្ថានសួគ៌​នោះ​។​ ​
 [​១៨៥​]​ ​ត្រង់​ពាក្យ​ថា​ ​ឬ​និយាយ​ណែនាំ​ដើម្បី​សេចក្តី​ស្លាប់​ ​សេចក្តី​ថា​ ​(​និយាយ​ដឹកនាំ​)​ ​ថា​ ​អ្នក​ចូរ​នាំ​គ្រឿង​សស្ត្រា​មក​ក្តី​ ​អ្នក​ចូរ​ស៊ី​ថ្នាំពិស​ក្តី​ ​អ្នក​ចូរ​ចង​រឹត​ដោយ​ខ្សែ​ ​ហើយ​ធ្វើ​កាលកិរិយា​ទៅ​ក្តី​ ​អ្នក​ចូរ​លោត​ទម្លាក់​ទៅ​ក្នុង​បឹង​ក្តី​ ​អណ្តូង​ក្តី​ ​ជ្រោះ​ក្តី​។​ ​
 [​១៨៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​នេះ​ក្តី​ ​មាន​សេចក្តី​អធិប្បាយ​ដូច​ខាងដើម​ ​(​ត្រង់​បារាជិក​កណ្ឌ​ទី១​)​។​ ​ត្រង់​ពាក្យ​ថា​ ​ត្រូវអាបត្តិ​បារាជិក​ ​អធិប្បាយ​
ថយ | ទំព័រទី ២៤១ | បន្ទាប់