ថា​ ​ថ្ម​ក្រាស់​បែក​ជា​ពីរ​ចំណែក​ ​ជា​វត្ថុ​ភ្ជាប់គ្នា​មិនបាន​ទៀត​យ៉ាងណាមិញ​ ​ភិក្ខុ​ក្លែង​ផ្តាច់​បង់​រាងកាយ​របស់​មនុស្ស​ឲ្យ​ចាក​ជីវិត​ ​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​សក្យ​បុត្រ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ត្រង់​ពាក្យ​ថា​ ​រក​សំវាស​គ្មាន​ ​សេចក្តី​ថា​ ​កម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​សិក្ខា​ស្មើគ្នា​ ​នេះ​ហៅថា​ ​មាន​សំវាស​ ​ភិក្ខុ​នោះ​គ្មាន​សំវាស​ដូច្នោះ​ទេ​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​រក​សំវាស​គ្មាន​។​ ​
 [​១៨៧​]​ ​ភិក្ខុ​ស្ថិតនៅ​ក្នុង​ទី​ជិត​ ​(​តាំងចិត្ត​នឹង​សម្លាប់​មនុស្ស​)​ ​ដោយខ្លួនឯង​ ​ដោយ​ប្រើ​បម្រើ​ ​ដោយ​ប្រើ​បម្រើ​ ​តៗ​គ្នា​ ​ដោយ​បម្រើ​ទៅ​ធ្វើការ​ខុស​សង្កេត​ ​ដោយ​បម្រើ​ទៅ​ហើយ​ ​ត្រឡប់មកវិញ​ ​ភិក្ខុ​នៅក្នុង​ទី​មិន​កំបាំង​ ​សំគាល់​ថា​កំបាំង​ ​នៅក្នុង​ទី​កំបាំង​ ​សំគាល់​ថា​មិន​កំបាំង​ ​នៅក្នុង​ទី​មិន​កំបាំង​ ​សំគាល់​ថា​មិន​កំបាំង​ ​នៅក្នុង​ទី​កំបាំង​ ​សំគាល់​ថា​កំបាំង​ ​ភិក្ខុ​ពណ៌នា​ ​(​សេចក្តី​ស្លាប់​)​ ​ដោយ​កាយ​ ​ពណ៌នា​ដោយ​វាចា​ ​ពណ៌នា​ដោយ​កាយ​ ​និង​វាចា​ ​ពណ៌នា​ដោយ​ប្រើ​បម្រើ​ ​ពណ៌នា​ដោយ​ចារិក​អក្សរ​ ​ជីករណ្តៅ​ ​ធ្វើ​បង្អែក​ ​បង្កប់​ចម្រូង​ ​ឲ្យ​ភេសជ្ជៈ​ ​សម្លាប់​ដោយ​រូប​ ​សម្លាប់​
ថយ | ទំព័រទី ២៤២ | បន្ទាប់