ពីដើម​មក​មានរឿង​ដំណាល​ថា​ ​ព្រះអរហំ​សម្មាសម្ពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់ព្រះ​នាម​វេស្សភូ​ ​ព្រះអង្គ​កំណត់​នូវ​ចិត្ត​ ​(​របស់​សាវក​)​ ​ដោយ​ព្រះហឫទ័យ​ ​(​របស់​ព្រះអង្គ​)​ ​ហើយ​ទ្រង់​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុសង្ឃ​ចំនួន១ពាន់​រូប​នៅ​នាដងព្រៃ​មួយ​ ​ជា​ដងព្រៃ​គួរ​ស្បើម​ ​ដោយ​ពុទ្ធភាសិត​ថា​ ​អ្នក​ទាំងឡាយ​ចូរ​រិះគិត​យ៉ាងនេះ​ ​កុំ​រិះគិត​យ៉ាងនេះ​ឡើយ​ ​ចូរ​យកចិត្ត​ទុកដាក់​យ៉ាងនេះ​ ​កុំ​យកចិត្ត​ទុកដាក់​យ៉ាងនេះ​ឡើយ​ ​ចូរ​លះបង់​អំពើ​យ៉ាងនេះ​ចេញ​ ​ហើយ​ចូរ​ផ្តេក​ផ្តួល​ចិត្ត​ឲ្យ​ប្រដិតប្រជី​ទៅ​រក​អំពើ​នេះ​វិញ​ ​ម្នាល​សារីបុត្ត​ ​នៅ​វេលា​ដែល​ព្រះអរហំ​សម្មាសម្ពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់ព្រះ​នាម​វេស្សភូ​ ​ទ្រង់​បាន​ទូន្មាន​ប្រៀនប្រដៅ​យ៉ា​ងនេះៗ​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​ទាំង១ពាន់​រូប​នោះ​ ​ក៏បាន​រួច​ស្រឡះ​ចាក​អាសវក្កិលេស​ ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ដងព្រៃ​ដែល​មាននៅ​ទីនោះ​ ​មុខគួរ​ឲ្យ​ស្បើម​ពេក​ណាស់​ ​បើ​បុគ្គល​ណាមួយ​មិនទាន់​ប្រាសចាក​រាគៈ​នៅឡើយ​ទេ​ ​លុះ​បាន​ចូល​ទៅកាន់​ដងព្រៃ​នោះ​ហើយ​ ​បុគ្គល​នោះ​នឹង​ព្រឺរោម​ដោយ​ច្រើន​ ​ម្នាល​សារីបុត្ត​ ​ព្រហ្មចរិយ​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​វិបស្សី១​ ​ព្រះនាម​សិខី១​ ​ព្រះនាម​វេស្សភូ១​ ​ជា​ព្រហ្មចរិយ​ធម៌​មិន​ឋិតនៅ​យូរ​ ​ព្រោះ​ហេតុ​ ​និង​បច្ច័យ​ប៉ុណ្ណេះ​ឯង​។​ ​ព្រះ​សារីបុត្ត​ក្រាបទូល​សួរ​តទៅទៀត​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ព្រហ្មចរិយ​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ២៥ | បន្ទាប់