ព្រះនាម​ក​កុស​ន្ធ១​ ​ព្រះនាម​កោ​នាគ​មន១​ ​ព្រះនាម​កស្សប១​ ​(​ទាំង៣ព្រះអង្គ​នេះ​)​ ​បាន​ជា​ឋិតនៅ​យូរ​ ​តើ​ព្រោះ​ហេតុ​ ​និង​បច្ច័យ​អ្វី​។​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ត្រាស់​តប​ថា​ ​ម្នាល​សារីបុត្ត​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះនាម​ក​កុស​ន្ធ១​ ​ព្រះនាម​កោ​នាគ​មន១​ ​ព្រះនាម​កស្សប១​ ​(​ទាំង៣ព្រះអង្គ​នោះ​)​ ​ទ្រង់​មាន​សេចក្តី​ឧស្សាហ៍​ខ្វល់ខ្វាយ​សំដែងធម៌​ដល់​ពួក​សាវក​ដោយ​ពិស្តារ​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទាន​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​របស់​ព្រះពុទ្ធ​ទាំង៣ព្រះអង្គ​នោះ​ក៏សឹងមាន​ច្រើន​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ទ្រង់​សំដែង​អាណា​បាតិមោក្ខ​ដល់​ពួក​សាវក​ ​លុះ​ព្រះសម្ពុទ្ធ​ដ៏​មានជោគ​ទាំងអម្បាល​នោះ​ ​ទ្រង់​ចូលនិព្វាន​ទៅ​ ​ទាំង​សាវក​ដែល​ត្រាស់​ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ​ ​ក៏​និព្វាន​អស់​ទៅទៀត​ ​សាវក​ទាំងឡាយ​ជាន់​ក្រោយ​ៗ​តមក​ ​ដែល​មាន​នាម​ផ្សេង​ៗ​គ្នា​ ​មាន​គោ​ត្ត​ផ្សេង​ៗ​គ្នា​ ​មាន​ជា​តិ​ផ្សេង​ៗ​គ្នា​ ​បាន​ចេញ​អំពី​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​ហើយ​បួស​នោះ​ ​ក៏​បាន​ញុំាង​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​ឋិតថេរ​អស់​កាល​ជា​អង្វែង​តមក​ ​ម្នាល​សារីបុត្ត​ ​មាន​គួរនា​ដូចជា​ ​ផ្កា​ឈើ​ផ្សេង​ៗ​ដែលគេ​ក្រង​ដោយ​ចេស​ ​ហើយ​ដាក់លើ​បន្ទះក្តារ​ ​ខ្យល់​ក៏​មិន​ ​(​អាច​)​ ​បក់បោក​ផ្កា​ទាំងនោះ​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ​វិនាស​ទៅ​បាន​ឡើយ​ ​សេចក្តី​នោះ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ផ្កា​ទាំងនោះ​ ​គេ​ក្រង​ចង​ខ្ជាប់​ដោយ​អម្បោះ​ ​នេះ​មាន​ឧបមា​យ៉ាងណាមិញ​
ថយ | ទំព័រទី ២៦ | បន្ទាប់